×
ពិតប្រាកដណាស់មនុស្សជាច្រើនដោយសារការធ្វេសប្រហែស និង មិនបានយកចិត្តទុកដាក់លើក្បួនច្បាប់នៃសាសនាឥស្លាម រហូតដល់មិនបាន យល់ដឹងអំពីក្បួនច្បាប់ដែលជាប្រការចាំបាច់សម្រាប់ពួកគេ។ ដូច្នេះហើយ គណៈកម្មាធិការបកប្រែនៃអង្គការវប្បធម៌ អារ្យធម៌ កម្ពុជា-អារ៉ាប់ បានចាប់ផ្តើម រៀបរៀងសៀវភៅនេះដើម្បីងាយស្រួលក្នុងការ សិក្សា យល់ដឹង អំពីក្បួនច្បាប់ ដែលជាប្រការចាំបាច់សម្រាប់អ្នកមូស្លឹម ដែលក្នុងនោះ មានដូចជា : គោលគ្រឹះនៃ សាសនាឥស្លាម និង ជំនឿ ការយកទឹកវ៉ូហ្ទុ(យកទឹកជម្រះកាយ) របៀបរបបក្នុងការសឡាត (ថ្វាយបង្គុំ)និងក្បួនច្បាប់ដទៃផ្សេងទៀត ដែលជាអត្តបទសម្រាយជាភាសា ខ្មែរ សម្រួលដល់ការអានសម្រាប់អ្នកដែលមិនចេះភាសាអារ៉ាប់ និងអមដោយរូបភាពងាយស្រួលក្នុងការអនុវត្ត។ សូមអល់ឡោះជាម្ចាស់ប្រទានពរជ័យដល់ក្រុមការងារយើងខ្ញុំ និង មិត្តអ្នកអានទាំងឡាយ ឱ្យទទួលបានជោគជ័យ សុវត្តិភាព និងវិបុលភាព ជានិរន្តរ៍។